ការ​ទន្ទឹង​រង់​ចាំ​របស់​អ្នក​គាំទ្រ វិស័យ​កីឡាបាល់ទះ​កម្ពុជា បាន​មក​ដល់​ហើយ ដោយ​ព្រឹត្តិការណ៍​ប្រកួត​​កីឡាបាល់ទះសំខាន់ៗ នៅកម្ពុជា នៅ​ឆ្នាំ២០២៦ ក្រោយ​ពិធីចូលឆ្នាំខ្មែរ។

ព្រឹត្តិការណ៍​ប្រកួត​បាល់ទះ សំខាន់ៗ ក្រោយ​ពិធីចូលឆ្នាំខ្មែរ មាន​ជាបន្ត​បន្ទាប់​ដូច​ខាង​ក្រោម៖

  • ការប្រកួត​សិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៦ គ្រោងធ្វើ​ឡើង​ចាប់​ពី​ថ្ងៃទី១ ដល់៩ ខែឧសភា ឆ្នាំ២០២៦
  • ការប្រកួត​ពាន​រង្វាន់​ តេជោលីគ រដូវ​លកាល​ឆ្នាំ២០២៥-២៦ គ្រោងធ្វើឡើង​ចាប់​ពី​ថ្ងៃទី១៦ ខែឧសភា រហូត​ដល់​ ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦
  • ការប្រកួតកីឡាឧត្តមសិក្សា និង​មធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២៦ គ្រោងធ្វើឡើងចាប់​ពី​ថ្ងៃទី៥ ដល់​ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦
  • កាតប្រកួត​អន្តរជាតិដណ្ដើមពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា គ្រោងធ្វើឡើង​ចាប់​ពីថ្ងៃទី១០ ដល់​ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦
  • ការប្រកួត​កីឡាបាល់ទះមិត្តភាព​អន្តរជាតិ​នានា ក្រោង​ធ្វើឡើង​នាអំឡុង​ខែកក្កដា ឆ្នាំ២០២៦
  • ការប្រកួត​កីឡាបាល់ទះដណ្ដើមប្រាក់​រង្វាន់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត គ្រោង​ធ្វើឡើង​ចាប់ពី​ថ្ងៃទី៩ ដល់​ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦
  • ការប្រកួត​ពានរង្វាន់ U20 Wurkz Special Volleyball Cup ឆ្នាំ២០២៦ គ្រោង​ធ្វើឡើងអំឡុង​ចាប់ពី​ខែកញ្ញា ឆ្នាំ២០២៦
  • ការប្រកួត​កីឡាជាតិ លើកទី៥ ឆ្នាំ២០២៦ គ្រោង​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃទី៦ ដល់​ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦៕
Share.