Dani Carvajal

លោក Luis Enrique សម្រេចចិត្តកោះហៅកីឡាករ Real Madrid ម្នាក់អោយមកលេងនៅជម្រើសជាតិអេស្ប៉ាញក្នុងការប្រកួតជម្រុះពានរង្វាន់ពិភពលោក FIFA World Cup ដែលកីឡាកររូបនោះគឺខ្សែការពារស្លាបស្តាំ Dani Carvajal ។

Luis Enrique បានបកស្រាយមូលហេតុនៃការរើសយកកីឡាករ Carvajal មកចូលជាមួយក្រុមជម្រើសជាតិអេស្ប៉ាញមិនមែនដោយសារការរិះគន់នោះទេ ប៉ុន្តែអ្វីដែលសំខាន់គឺដូចលោកតែងតែនិយាយចឹងប្រសិន Carvajal មិនរបួសគាត់នឹងជាប់ជម្រើសជាតិ។

គួរបញ្ជាក់ឲ្យដឹងថាខ្សែការពារ Dani Carvajal បានលេងឲ្យជម្រើសជាតិអេស្ប៉ាញលើកចុងក្រោយគឺនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ ទល់នឹងក្រុមជម្រើសជាតិអាល្លឺម៉ង់ ក្នុងពានរង្វាន់ UEFA Nations League ក្រោយមកក៏លែងជាប់ក្រុមជម្រើសជាតិដោយសារតែបញ្ហារបួស៕

ក្រុមជម្រើសជាតិអេស្ប៉ាញស្ថិតនៅក្នុងពូល B នៅសល់២ប្រកួតទៀត៖
– ក្រិក ប៉ះ អេស្ប៉ាញ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១
– អេស្ប៉ាញ ប៉ះ ស៊ុយអែត ថ្ងៃទី១៥ ខែវិឆ្ឆិកា ឆ្នាំ២០២១

ខាងក្រោមនេះគឺជាតារាងចំណាត់ថ្នាក់ពូល B៖
១. ស៊ុយអែត មាន១៥ពិន្ទុ
២. អេស្ប៉ាញ មាន១៣ពិន្ទុ
៣. ក្រិក មាន៩ពិន្ទុ
៤. ហ្សកហ្ស៊ី មាន៤ពិន្ទុ
៥. កូសូវ៉ូ មាន៤ពិន្ទុ៕

ការប្រកួតចុងក្រោយរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ បានត្រឹមខកចិត្តក្នុងវគ្គផ្តាច់ព្រ័ត្រ ក្រោយចាញ់ក្រុមជម្រើសជាតិ​បារាំង ក្នុងលទ្ធផល ២-១ ពានរង្វាន់ UEFA Nations League រដូវ​កាល ២០២០-២១ ​នៅ​ឯ​កីឡដ្ឋាន San Siro ក្នុង​ទីក្រុង Milan ប្រទេស​អ៊ី​តា​លី កាលពី​ថ្ងៃ​ទី​១០ ខែតុលា កន្លងទៅនេះ។

សមាសភាពកីឡាករទាំង២៥នាក់
Telegram-Troryorng
Share.