ភ្នំពេញ៖ ជនសង្ស័យចំនួន ៦នាក់ សកម្មភាពលួច ឆក់ ក្នុងរាជធានីភ្នំពេញ ត្រូវបានកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បង្ក្រាបចាប់ខ្លួន ដកហូតបានម៉ូតូ ៣គ្រឿង កាលពីវេលាម៉ោង១២:០៥នាទីរំលងអធ្រាត្រចូលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅត្រង់ផ្លូវ២១៩ កែងផ្លូវ២០២ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក និងនៅខណ្ឌ៧មករា រាជធានីភ្នំពេញ។

ជនសង្ស័យទាំង ៦នាក់៖ ១.ឈ្មោះ សុះ មហាម៉ាត់ ហៅ ម៉ាត់ ភេទប្រុស អាយុ ២៧ឆ្នាំ, ២.ឈ្មោះ អៀម សុខកែវ ហៅ តែវ ភេទប្រុស អាយុ ១៧ឆ្នាំ, ៣.ឈ្មោះ អៀម សុខឡាំដា ហៅ អិត ភេទប្រុស អាយុ ២២ឆ្នាំ, ៤.ឈ្មោះ សុខ សេង ហៅ សេង ភេទប្រុស អាយុ ៣២ឆ្នាំ, ៥.ឈ្មោះ យី សុធា ហៅ ធា ភេទប្រុស អាយុ ៣៣ឆ្នាំ, ៦.ឈ្មោះ លី គឹមហួត ហៅ ហួត ភេទប្រុស អាយុ ៣១ឆ្នាំ។

សមត្ថកិច្ចដកហូតបានម៉ូតូ ៣គ្រឿង ម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JC-4347, ម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1LU-7204 និងម៉ូតូម៉ាក Suzuki Nex ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 1HD-9369។

ក្រោយឃាត់ខ្លួនបានជនសង្ស័យនាំយកទៅសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

អត្ថបទ៖ តាតុងសែនជ័យ

Share.