កំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពីណៃជាតិខ្មែរ ក្រុមជម្រើសជាតិកម្ពុជា អាយក្រុម១៧ឆ្នាំ កំពុងមានភារៈកិច្ចប្រកួតក្នុងពានរង្វាន់យុវជនប្រចាំតំបន់អាស៊ីអាគ្នេយ៍ ASEAN U17 Boy’s Championship 2026 ដែលប្រទេសឥណ្ឌូណេស៊ី ជាម្ចាស់ផ្ទះ។

នេះជាសមាភាពកីឡាករកម្ពុជា អាយុក្រោម ១៧ឆ្នាំរបស់កម្ពុជា

នេះជាកម្មវិធីប្រកួតរបស់ក្រុមគោព្រៃជំទងកម្ពុជា អាយុក្រោម១៧ឆ្នាំ នៅឥណ្ឌូណេស៊ី

កម្ពុជា ប៉ះ សិង្ហបុរី ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦
ប៊្រុយណេ ប៉ះ កម្ពុជា ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦
អូស្ត្រាលី ប៉ះ កម្ពុជា ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦

ចំពោះ២ពូលផ្សេងគ្នាគឺម្ចាស់ផ្ទះឥណ្ឌូនេស៊ី ស្ថិតនៅពូល A ជាមួយក្រុមជម្រើសជាតិវៀតណាម, ម៉ាឡេស៊ី និង​ទីម័រខាងកើត ខណៈពូល B មានក្រុមជម្រើសជាតិហ្វីលីពីន, ថៃ, ឡាវ និងមីយ៉ាន់ម៉ា។

សម្រាប់រូបមន្តប្រកួតគឺ ក្រុមទាំង១២ ដែលមានឈ្មោះប្រកួតត្រូវប៉ះគ្នាក្នុងពូល៣ផ្សេងគ្នា ដើម្បីរកពិន្ទុឈរលើគេ ដោយក្រុមកលេខ១ក្នុងពូលចំនួន៣ក្រុម និងក្រុមលេខ២ល្អជាងគេ១ក្រុម នឹងត្រូវបន្តទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ រួចបន្តប្រកួតនៅវគ្គផ្តាច់ព្រ័ត្រ។

ពានរង្វាន់ Asean U17 Boy’s Championship បង្កើតឡើងដំបូងនៅឆ្នាំ២០០២ ដោយប្រទេសឥណ្ឌូណេស៊ី ផ្ទាល់បានទទួលរៀបចំជាម្ចាស់ផ្ទះច្រើនជាងគេ ស្របពេលម្ចាស់ជើងឯកគឺថៃ, រៀតណាម និងអូស្រ្តាលី ឈ្នះច្រើនជាងគេ ៣លើក ខណៈមីយ៉ាន់ម៉ា, ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី ឈ្នះបាន២លើកដូចគ្នា៕

Share.