ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបង្ហាញមុខជនសង្ស័យជាក្រុមក្មេងទំនើងចំនួន ៣៥នាក់ (ស្រី ២នាក់) ពាក់ព័ន្ធនឹងបទល្មើសចំនួន ១០ករណីផ្សេងៗគ្នា នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦។



ប្រតិបត្តិការនេះ អនុវត្តតាមបទបញ្ជារបស់ ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដោយមានការដឹកនាំពីថ្នាក់ដឹកនាំផែនការងារនគរបាលព្រហ្មទណ្ឌ និងការសហការជាមួយកម្លាំងនគរបាលតាមបណ្តាខណ្ឌ។




សមត្ថកិច្ចបានឱ្យដឹងថា ក្រុមជនសង្ស័យទាំងនេះ ពាក់ព័ន្ធនឹងបទល្មើសរួមមាន ឃាតកម្ម ហិង្សាដោយចេតនា ប៉ុនប៉ងឃាតកម្ម ប្រើប្រាស់សារធាតុញៀនខុសច្បាប់ លួចម៉ូតូ និងលួចទ្រព្យសម្បត្តិ។




បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
អត្ថបទ÷កណ្តាល

