
ក្រោយរកឃើញម្ចាស់ជើងឯកនៃការប្រកួតពានរង្វាន់ eCambodian Premier League រដូវកាលឆ្នាំ២០២៥-២៦ រួចមក ពេលនេះបុរសសង្ហាទាំង៤រូប មកពី៣ក្លិបផ្សេងគ្នានឹងត្រៀមបង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិកម្ពុជា ប្រកួតលើវិញ្ញាសាតេឡេបញ្ជា ក្នុងកំឡុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ខាងមុខ។
នេះជាកីឡាករទាំង៤ត្រៀមប្រកួតពានរង្វាន់ FIFAe World Cup Nations League ឆ្នាំ២០២៦ វគ្គជម្រុះពូល D
ទី១) កីឡាករ ខេម សុងហៃ មកពីក្លិបបឹងកេត ជាម្ចាស់ជើងឯក

ទី២) កីឡាករ ភោគ សុបញ្ញា មកពីក្លិបព្រះខ័នរាជស្វាយរៀង ជាម្ចាស់ជើងឯករង

ទី៣) កីឡាករ ជា សេរីវ័ន្ត មកពីក្លិបព្រះខ័នរាជស្វាយរៀង ជាម្ចាស់ជើងឯករង (បម្រុង)

ទី៤) កីឡាករ តាំង គីមសុង មកពីក្លិបអឹមអូអាយ កំពង់ដេវ៉ា ចំណាត់ថ្នាក់លេខ៣

សូមជម្រាបថាអ្នក៤រូបខាងលើ នឹងត្រៀមបង្ហាញខ្លួន នៅថ្ងៃទី១៥ ខែមេសា ដល់ថ្ងៃទី២ ខែមីថុនា ឆ្នាំ២០២៦ ៕

