
ក្រោយពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ មានក្រុមខ្លាំងទាំង៤នឹងប៉ះគ្នានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃរង្វាន់សម្តេចតេជោ ហ៊ុន សែន ជើងឯកថ្នាក់ជាតិ រដូវកាលឆ្នាំ២០២៥-២៦ ។

នេះជាក្រុមខ្លាំងទាំង៤ត្រៀមប៉ះគ្នា ក្រោយចូលឆ្នាំ៖
ជើងទី១ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦
- បឹងកេត ប៉ះ ព្រះខ័នរាជស្វាយរៀង នៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ
- វិសាខា ប៉ះ អាយអេសអាយ ដង្កោសែនជ័យ ដង្កោសែនជ័យ នៅកីឡដ្ឋានវិសាខា
ជើងទី២ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦
- ព្រះខ័នរាជស្វាយរៀង ប៉ះ បឹងកេត នៅពហុកីឡដ្ឋានជាតិ មរតកតេជោ
- អាយអេសអាយ ដង្កោសែនជ័យ ប៉ះ វិសាខា នៅកីឡដ្ឋាន ISI Park

ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ជើងឯកថ្នាក់ជាតិ លើកទី១៩ ចាប់ផ្តើមពីថ្ងៃទី២១ ខែមករា ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ដោយតម្រូវឱ្យក្រុមទាំង១៦ ប្រកួតប៉ះដៃគូចំនួន២ជើង ក្នុងនិងក្រៅដី ៕
សម្រាប់ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (18th Hun Sen Cup) ថ្នាក់ជាតិ ត្រូវរៀបចំឡើងតាំងពីឆ្នាំ២០១៧ ដែលធ្វើឡើងជារៀងរាល់ឆ្នាំ ដោយព្រះខ័នរាជស្វាយរៀង ឈ្នះជើងឯកបានច្រើនជាងគេ ៥លើក ក្រសួងការពារជាតិ បាន ៣លើក វិសាខា បាន ៣លើក ភ្នំពេញក្រោន បាន ២លើក ខណ:ណាហ្គាវើលដ៍ ក្រសួងមហាផ្ទៃ បឹងកេត និងខេមរកីឡា ឈ្នះបាន ១លើកដូចគ្នា៕

