ភ្នំពេញ ៖ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៅព្រឹកថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២៦ បាននាំខ្លួនជនសង្ស័យយកមកបង្ហាញមុខជាសាធារណ:ដែលបង្រ្កាបបានជាបន្តបន្ទាប់ ៣៥នាក់ ពាក់ព័ន្ធបទល្មើស ១០ករណី ក្នុងនោះក៏មានជនដៃដល់ជាចៅស្រី ២នាក់ ដែលចាក់សម្លាប់យាយបង្កើតខ្លួនឯងផងដែរ ។

លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលការងារព្រហ្មទណ្ឌ បានឱ្យដឹងថា ដោយមានចង្អុលបង្ហាញពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និងអធិការរងខណ្ឌចំនួន ០៥ នាំខ្លួនជនសង្ស័យ យកមកបង្ហាញជាសាធារណៈ រួមគ្នា ដើម្បីប្រជាពលរដ្ឋបានឃើញមុខ ។

លោកបានបន្តថា ក្នុងនោះរួមមាន ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ០១ករណី ឃាត់ ក្រុមក្មេងទំនើងចំនួន ១៥នាក់ រហ័សនាម ក្រុមធីម តូបចែ TJ និងក្រុមធីមកាប់ស្លុយ KS , ខណ្ឌច្បារអំពៅ ឃាត់ខ្លួន ០៦នាក់ មាន០១ករណីឃាតកម្ម ចាក់សម្លាប់យាយបង្កើតខ្លួនឯង , លួច ០២ករណី , ប៉ុងប៉ងឃាតកម្ម ០១ករណី , ខណ្ឌមានជ័យ ឃាត់ខ្លួន ០២នាក់ លួច ០១ករណី , ប៉ុនប៉ងឃាតកម្ម ០១ករណី , ខណ្ឌដង្កោ ឃាត់ខ្លួន ០២នាក់ លួច ០១ករណី , ខណ្ឌចំការមន ឃាត់ខ្លួន ០២នាក់ លួច ០១ករណី , ខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនក្មេងទំនើង០៩នាក់ ហិង្សា ០១ករណី ។

បច្ចុប្បន្ន ជនសង្ស័យទាំង ៣៥នាក់ ត្រូវបាននគរបាលជំនាញ ធ្វើការកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ ៕

អយ្ថបទ÷សេង សាវី

Share.