បាត់ដំបង÷ សម្ដេចក្រឡាហោម ស ខេង ចុះសាកសួរសុខទុក្ខមន្ត្រីរាជការតំបន់ព្រំដែនខេត្តបាត់ដំបង ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។

មានប្រសាសន៍សំណេះសំណាលសាកសួរសុកទុក្ខជាមួយប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុក ក្រុមប្រឹក្សាឃុំ មេភូមិ ក្នុងស្រុកសំពៅលូន ស្រុកភ្នំព្រឹក និងស្រុកកំរៀង ខេត្តបាត់ដំបង សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្ត្រមណ្ឌលបាត់ដំបង បាន បានលើកឡើងនូវព្រះរាជព្រះរាជឱង្ការព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ខណៈដែលព្រះអង្គសព្វព្រះរាជហឫទ័យ នឹករលឹកប្រជារាស្ត្រមិនដែលរវាង។

សម្តេចនូវបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដល់ក្រុមប្រឹក្សា អភិបាលស្រុក មន្ត្រីបម្រើការតាមបណ្ដាស្រុកនានា ជាពិសេសកងកម្លាំងដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃយ៉ាងស្វាហាប់។

បន្ថែមពីនេះ សម្តេចក្រឡាហោម ស ខេង ក៏មានប្រសាសន៍ស្នើឱ្យកងកម្លាំងឈរជើងនៅតាមបន្ទាត់ព្រំដែន និងប្រជាពលរដ្ឋរស់នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តបាត់ដំបង បន្តការយកចិត្តទុកដាក់ខ្ពស់ និងដោយប្រុងប្រយ័ត្នចំពោះសង្គ្រាមដែលឈ្លានពានដោយប្រទេសថៃ។

ចាប់តាំងពីពេលដែលចូលជាធរមាននៃបទឈប់បាញ់រួចមក រាជរដ្ឋាភិបាល និងកងកម្លាំងរបស់កម្ពុជា តែងតែប្រកាន់យ៉ាងម៉ឺងម៉ាត់ ច្បាស់លាស់ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញខ្ជាប់ខ្ជួនប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុតចំពោះសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព យូរអង្វែង៕

អត្ថបទ: ដំបងក្រញូង

Share.