ផ្អែកតាមការដកស្រងពីគេហទំព័រ Inside the game បានសរសេរថា ចាប់តាំងពីមានការរៀបចំព្រឹត្តិការណ៍​បាល់​ទាត់​ពិភពលោក FIFA World Cup មក មានតែប្រទេស១ប៉ុណ្ណោះក្នុងពិភពលោក ដែលឈរ​លើគេក្នុង​នាមជា​ប្រទេស ដែល​មាន​អ្នកគាំទ្រចូលរួមគាំទ្រច្រើនជាងគេក្នុងប្រវត្តិសាស្ត្របាល់ទាត់ នោះគឺប្រទេសប្រេស៊ីល ។

ប្រភពខាងលើបានសរសេរថា គេមិនទាន់អាចរាបចំនួនដែលប្រទេសដែលស្ថិតនៅក្នុងទ្វីបអាមេរិកខាងត្បូង មួយនោះថាមានអ្នកគាំទ្រចូលរួមក្នុងព្រិត្តិការណ៍ធំៗជាច្រើន មានចំនួនប៉ុន្មាននាក់នៅឡើយទេ ប៉ុន្តែផ្អែកលើហេតុផល ធំៗចំនួន២អាចសន្មតិ​ថា ប្រទេសនេះ ពិតជាមានអ្នកគាំទ្រចូលរួមច្រើនជាងគេពិតមែន។

នេះជាហេតុផលធំៗចំនួន២ ដែលអាចសន្និដ្ឋានថាប្រេស៊ីល ជាប្រេសមានអ្នកគាំទ្រច្រើជាងគេ លើពិភពលោក៖

ទី១) ប្រទេសប្រេស៊ីល ធ្លាប់ទទួលសិទ្ធជាម្ចាស់ផ្ទះចំនួន២លើក (១៩៥០, ២០១៤) ស្របពេលឆ្នាំ២០១៤ ដែលប្រទេសប្រេស៊ីល ទទួលសិទ្ធជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍ FIFA World Cup គឺមានអ្នកគាំទ្រជនជាតិប្រេស៊ីល ផ្ទាល់ជាង ១លាន ៣៦ម៉ឺននាក់ ។

ទី២) ក្រុមជម្រើសជាតិប្រេស៊ីល ធ្លាប់ឈ្នះជើងឯកច្រើនជាងគេ៥សម័យកាល (១៩៥៨, ១៩៦២, ១៩៧០, ១៩៩៤ និង ២០០២) ច្រើនជាងប្រទេសណាទាំងអស់ ។

ហេតុផលធំៗ២ខាងលើ នាំឱ្យប្រទេសប្រេស៊ីល ជាប់លំដាប់ថ្នាក់ទី១លើពិភពលោក ដែលមានអ្នកគាំទ្រទៅទស្សនាការប្រកួតផ្ទាល់ក្នុងព្រឹត្តិការណ៍ FIFA World Cup ច្រើនជាងប្រទេសណាទាំងអស់៕

https://troryorng.com/
Share.