ភ្នំពេញ៖ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ០៣:៣៥នាទីទៀបភ្លឺ កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនយុវជនម្នាក់ ជាក់ស្តែង ពាក់ព័ន្ធនឹងសកម្មភាពបង្ហោះម៉ូតូលើផ្លូវសារធារណៈ។
សកម្មភាពនេះកើតឡើងនៅតាមបណ្តោយផ្លូវលេខ ៥៦៦ រហូតដល់ផ្លូវ ២៩១ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។


យុវជនដែលត្រូវបានឃាត់ខ្លួន មានឈ្មោះ ចាប ជីនចា ភេទប្រុស អាយុ ១៧ឆ្នាំ ជាសិស្ស ជនជាតិខ្មែរ ដែលជាអ្នកបង្ហោះម៉ូតូ។


វត្ថុតាងដែលសមត្ថកិច្ចបានដកហូត រួមមាន ម៉ូតូ ០១គ្រឿង ម៉ាក Nex ពណ៌លឿង-ស ដែលពុំមានពាក់ស្លាកលេខ មានលេខតួ CE44F-371305 និងលេខម៉ាស៊ីន AE52-371549។


បច្ចុប្បន្ន យុវជនខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការអប់រំ និងអនុញ្ញាតឱ្យឪពុកម្តាយធានា ដើម្បីយកត្រឡប់ទៅផ្ទះវិញ៕

អត្ថបទ÷ចតុម្មុខ

Share.