ភ្នំពេញ៖ កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបបទល្មើស Scam Online នៅអគារមួយកន្លែងទល់មុខស្ថានទូតបារាំង ក្នុងខណ្ឌដូនពេញ ឃាត់ខ្លួនជនបរទេសជាង ១០០នាក់ កាលពីល្ងាចថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦។





ប្រតិបត្តិការខាងលើ ក្រោមការបញ្ជាផ្ទាល់ពីឯកឧត្តម ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលរបស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បង្ក្រាបបទល្មើសScam Online ចំណុចខាងលើ ឃាត់ខ្លួនជនបរទេសជាង១០០នាក់ និងដកហូតបានសម្ភារៈមួយចំនួនទៀត។
ក្រោយបង្ក្រាបបាន ជនបរទេស និងសម្ភារៈជាច្រើន ដែលបម្រើឲ្យប្រព្រឹត្តបទល្មើស Scam Online សមត្ថកិច្ចនាំយកទៅការិយាល័យជំនាញ អនុវត្តបន្តតាមនីតិវិធី៕
អត្ថបទ៖ តាតុងសែនជ័យ

