ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ ថា ព្យុះទី៤ ឈ្មោះ ស៊ីនឡាគូ (Sinlaku) បានវិវត្តទៅជាព្យុះសង្ឃរា ហើយកំពុងមានឥទ្ធិពលលើរបបខ្យល់មូសុងឦសាន ដែលបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើកម្ពុជា។




តាមការបញ្ជាក់ គន្លងផ្លូវដើររបស់ព្យុះនេះ មិនមានឥទ្ធិពលខ្លាំងដោយផ្ទាល់មកលើកម្ពុជានោះទេ ប៉ុន្តែអាចបង្កឱ្យស្ថានភាពអាកាសធាតុប្រែប្រួលនៅតំបន់មួយចំនួន។


ក្រសួងបញ្ជាក់ថា ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ ប្រទេសកម្ពុជា អាចទទួលរងឥទ្ធិពលភ្លៀងផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងបាតុភូតអាកាសធាតុខ្លះៗ នៅតាមតំបន់មួយចំនួន។
អាជ្ញាធរ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសអ្នកធ្វើដំណើរ និងអ្នកប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក។
