ភ្នំពេញ ៖ ឃ្លាំងស្តុកកម្ទេចក្រណាត់មួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះ ដោយសារការធ្វេសប្រហែស ឆេះស្មៅ សំរាមខាងក្រៅ រាលដាលដល់ក្នុង បង្កឱ្យភ្ញាក់ផ្អើល សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យ ច្រើនគ្រឿងចេញទៅជួយអន្តរាគមន៍ កាលពីវេលាម៉ោង២និង៤០នាទីរសៀល ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ នៅក្នុងភូមិធ្លក  សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

ឃ្លាំងខាងលើសង់ពីគ្រោងដែក ប្រក់ស័ង្កសី ទំហំ២០ម៉ែត្រx៣០ម៉ែត្រ ស្តុកកម្ទេចក្រណាត់ ត្រូវបានរងខូចខាតអស់ទាំងស្រុង ។

តាមសមត្ថកិច្ចបានឱ្យដឹងថា ករណីខាងលើផ្តើមចេញពីភ្លើងឆេះស្មៅ សំរាម ខាងក្រៅ ហើយរាលដាលចូលដល់ខាងក្នុង ភ្លាមៗត្រូវបានកម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យ ច្រើនគ្រឿង អង្គភាព៧១១ កងពលតូចលេខ៧០ ស្នងការក្រុងភ្នំពេញ បាញ់ទឹកពន្លត់ភ្លើងអស់រយៈពេល៧ម៉ោង ទើបភ្លើងរលត់ នៅវេលាម៉ោង៩និង៤០នាទីយប់ថ្ងៃដដែល ៕

អត្ថបទ÷តាតុងសែនជ័យ

Share.