ត្បូងឃ្មុំ៖ ព្រឹត្តិការណ៍សង្ក្រាន្តខេត្តត្បូងឃ្មុំ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ បានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកម្សាន្តតាមរមណីយដ្ឋាននានា និងទីតាំងសង្ក្រាន្តក្នុងខេត្ត សរុបជិត ៩០ម៉ឺននាក់។


លោក អឿន រិទ្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ក្នុងចំណោមភ្ញៀវសរុប មានទេសចរជាតិ ១២១នាក់ ប្រជាពលរដ្ឋដើរកម្សាន្តវិលល្ងាច ៨៦៣,១៨៧នាក់ និងទេសចរបរទេស ២៣នាក់។


បើប្រៀបធៀបនឹងឆ្នាំ២០២៥ ដែលមានភ្ញៀវទេសចរ ៧១៦,០៥៥នាក់ ចំនួនភ្ញៀវឆ្នាំនេះបានកើនឡើង ២០.៥៦ភាគរយ។
ក្នុងឱកាសនេះ រដ្ឋបាលខេត្តបានរៀបចំកម្មវិធីកម្សាន្តជាច្រើន រួមមានល្បែងប្រជាប្រិយខ្មែរ ដូចជា ទាញព្រ័ត្រ លាក់កន្សែង វាយក្អម និងលោតបាវ ព្រមទាំងស្តង់ពិព័រណ៍ភូមិមួយផលិតផលមួយ ការប្រគុំតន្ត្រីសម័យ និងការតុបតែងភ្លើងលម្អនាពេលរាត្រី។


ជាមួយគ្នានេះ អាជ្ញាធរខេត្តក៏បានរៀបចំកម្លាំងរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ឲ្យប្រព្រឹត្តទៅដោយរលូន និងមានភាពល្អប្រសើរ៕

អត្ថបទ÷អាចារ្យលាក់

Share.