ក្រុមជម្រើសជាតិកម្ពុជា អាយក្រុម១៧ឆ្នាំ បាន​បញ្ចប់​ភារកិច្ច​ប្រកួតក្នុងពានរង្វាន់យុវជនប្រចាំតំបន់អាស៊ីអាគ្នេយ៍ ASEAN U17 Boy’s Championship 2026 ដែលប្រទេសឥណ្ឌូណេស៊ី ដោយ​មិន​អាច​ឡើង​ទៅកាន់​វគ្គបន្ត​បាន​ឡើយ ក្រោយ​ឆ្លង​កាត់​ ៣ប្រកួត​ ឈ្នះ១ ស្មើ១ និង​ចាញ់១។

នេះជាកម្មវិធីប្រកួតរបស់ក្រុមគោព្រៃជំទងកម្ពុជា អាយុក្រោម១៧ឆ្នាំ នៅឥណ្ឌូណេស៊ី

  • កម្ពុជា ០-០ សិង្ហបុរី ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦
  • ប៊្រុយណេ ០-១ កម្ពុជា ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦
  • អូស្ត្រាលី ២-០ កម្ពុជា ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦

តារាង​ចំណាត់​ថ្នាក់

ពានរង្វាន់ Asean U17 Boy’s Championship បង្កើតឡើងដំបូងនៅឆ្នាំ២០០២ ដោយប្រទេសឥណ្ឌូណេស៊ី ផ្ទាល់បានទទួលរៀបចំជាម្ចាស់ផ្ទះច្រើនជាងគេ ស្របពេលម្ចាស់ជើងឯកគឺថៃ, រៀតណាម និងអូស្រ្តាលី ឈ្នះច្រើនជាងគេ ៣លើក ខណៈមីយ៉ាន់ម៉ា, ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី ឈ្នះបាន២លើកដូចគ្នា៕

Share.