ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធករណីលួចទូរស័ព្ទដៃពីប្រជាពលរដ្ឋ ដែលចូលរួមលេងកម្សាន្តក្នុងកម្មវិធីនគរសង្ក្រាន្តទួលទំពូង ស្ថិតនៅផ្លូវលេខ១៥៥ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន។


ប្រតិបត្តិការនេះ ធ្វើឡើងនាព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។
ជនសង្ស័យទាំង ៤នាក់ ជាស្ត្រីជនជាតិវៀតណាម មានអាយុចន្លោះពី ៥៣ឆ្នាំ ដល់ ៦៩ឆ្នាំ។


វត្ថុតាងដែលសមត្ថកិច្ចដកហូតបាន រួមមាន៖
កាបូបស្ពាយពីក្រោយពណ៌ខ្មៅ ១ .ទូរស័ព្ទដៃចម្រុះម៉ាកចំនួន ១៧គ្រឿង. សម្ភារពាក់ព័ន្ធមួយចំនួនទៀត។ បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់ ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទ÷កណ្តាល

Share.