ចប់ពិធីចូលឆ្នាំខ្មែរ កីឡាករ វឿន វាសនា របស់កម្ពុជា បានជួយក្រុមបាល់ទះ Win Streak យកឈ្នះលើគូប្រកួត ៣លើក និងចាញ់១ ដំណាក់កាលទី២ នៃពានរង្វាន់លីគបាល់ទះតៃវ៉ាន់ TPVL រដូវកាលឆ្នាំ២០២៥-២៦។


ក្នុងការប្រកួតទាំង ៤រួមមក វឿន វាសនា ក៏ជាប់ឈ្មោះជាកីឡាករដែលវាយយកពិន្ទុបានច្រើនជាងគេចំនួន ៣លើកផងដែរ ប្រកួតយកឈ្នះក្រុម Taoyuan Leopards ក្នុងលទ្ធផល ៣- ១ រកបាន ២៥ពិន្ទុ ខណ:ប្រកួតយកឈ្នះក្រុម TSG SkyHawks ក្នុងលទ្ធផល ៣- ១ រកបាន ២៦ពិន្ទុ និងចុងក្រោយយកឈ្នះ TSG SkyHawks ក្នុងលទ្ធផល ៣- ២ រកបាន ២៩ពិន្ទុ។
លទ្ធផល និងកម្មវិធីប្រកួត នៅដំណាក់កាលទី២ របស់ វឿន វាសនា រួមមាន៖
- ទី១ ថ្ងៃទី២១ មីនា៖ Win Streak ៣-១ Taoyuan Leopards (២៥-២០, ២១-២៥, ២៥-២៨, ២៥-១៣)
- ទី២ ថ្ងៃទី២៩ មីនា៖ Win Streak ៣-១ TSG SkyHawks (២៩-២៧, ២៥-២៧, ២៥-២២, ២៥-២២)
- ទី៣ ថ្ងៃទី១១ មេសា៖ Win Streak ២-៣Taoyuan Leopards (២៥-២១, ២៥-១៩, ១៣-២៥, ១៤-២៦, ១០-១៥)
- ទី៤ ថ្ងៃទី១២ មេសា៖ Win Streak ៣-២ TSG SkyHawks (២៦-២៨, ២៥-១៩, ១៩-២៥, ២៥-២១, ១៥-៨)
- ទី៥ ថ្ងៃទី៩ ឧសភា៖ Win Streak ប្រកួតជាមួយ Taoyuan Leopards
- ទី៦ ថ្ងៃទី១០ ឧសភា៖ Win Streak ប្រកួតជាមួយ Taipei East Power
- ទី៧ ថ្ងៃទី១៦ ឧសភា៖ TSG SkyHawks ប្រកួតជាមួយ Win Streak
- ទី៨ ថ្ងៃទី១៧ ឧសភា៖ Taoyuan Leopards ប្រកួតជាមួយ Win Streak។
តារាងចំណាត់ថ្នាក់ បណ្ដោះអាសន្ន៖

គួរបញ្ជាក់ថា នៅវគ្គសន្សំពិន្ទុដំណាក់កាលទី១ កីឡាករកម្ពុជា វឿន វាសនា បានជួយអោយ Win Streak ក្លាយជាម្ចាស់ជើងឯក រួចរាល់ហើយ នៃពានលីគបាល់ទះតៃវ៉ាន់ TPVL រដូវកាលឆ្នាំ២០២៥-២៦ កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ បានកក់ជើងឯករួចរាល់ ក្រោយមាន១០០ពិន្ទុក្នុងដៃមុនគេ៕

