ភ្នំពេញ៖ ឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗ។
ហេតុការណ៍គ្រោះអគ្គិភ័យនេះបានកើតឡើងនៅវេលាម៉ោង២១:៥០នាទីយប់ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ មានករណីអគ្គិភ័យឆេះមួយកន្លែង នៅចំណុចផ្លូវបេតុង ស្រែញ័ ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។



មូលហេតុដែលបង្កជាអគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យ។ អគ្គិភ័យនេះធ្វើឱ្យឆេះខូចខាតបន្ទប់ទំហំ ៦ម៉ែត្រ x ៨ម៉ែត្រ រួមមានម៉ាស៊ីនត្រជាក់ ពូក កង្ហា និងសម្ភារប្រើប្រាស់ផ្សេងៗ និងបណ្ដាលឱ្យឆេះរាលដាលដល់អ្នកក្បែរខាងមួយខ្នងទំហំ ៤ម៉ែត្រ x ៤ម៉ែត្រ រួមមានទូកទឹកកក ម៉ាស៊ីនបោកខោអាវ ពូក និងសម្ភារចាប់ហួយមួយចំនួន។
កម្លាំងជំនាញបានធ្វើការបាញ់ពន្លត់អោយរលត់ទៅវិញនៅវេលាម៉ោង២២:៣០នាទី ថ្ងៃដដែល៕
អត្ថបទ៖ សេង សាវី

