ភ្នំពេញ៖ បុរសម្នាក់ចតម៉ូតូទុកមុខបន្ទប់ជួល គ្រាន់តែចូលក្នុងមួយភ្លែត ចេញមកវិញជនសង្ស័យកាច់សោរម៉ូតូជិះចេញទៅបាត់ កាលពីវេលាម៉ោង១:១២នាទីរសៀល ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ នៅបន្ទប់ជួលក្នុងភូមិត្រពាំងឈូក សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ លី គឹមលាង ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរកម្មករ ស្នាក់នៅផ្ទះជួលកន្លែងកើតហេតុ មានស្រុកកំណើតភូមិអន្លង់មេត្រី ឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។ ម៉ូតូដែលជនសង្ស័យលួចយកទៅបាត់ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរី២០២៦ ពាក់ស្លាកលេខ ភ្នំពេញ 1LZ-3068។

តាមជនរងគ្រោះបានឱ្យដឹងថា មុនកើតហេតុ ជិះម៉ូតូចតទុកមុខបន្ទប់ជួល គ្រាន់តែចូលក្នុងបន្ទប់មួយភ្លែត ចេញមកវិញ ស្រាប់តែបាត់ម៉ូតូ ស្រែកឆោឡោ ពិនិត្យមើលតាមរយៈកាម៉េរាសុវត្ថិភាព ទើបដឹងថាមានជនសង្ស័យគ្នា២នាក់ ធ្វើសកម្មភាពកាច់សោកជិះយកទៅបាត់។

ក្រោយកើតហេតុ ជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល ដើម្បីឱ្យសមត្ថកិច្ចជួយស្រាវជ្រាវ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.