បាត់ដំបង÷ ត្រឹមពីរថ្ងៃខ្យល់កន្ត្រាក់បោកបក់ខ្លាំងលើផ្ទះរបស់ប្រជាពលរដ្ឋបណ្តាលឲ្យខូចខាតជិត ១០០ខ្នងក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។

មន្ត្រីជំនាញបានបញ្ជាក់ឲ្យដឹងថា÷ នៅរវាងថ្ងៃទី ១៧ និងថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២៦ កន្លងមកនេះខ្យល់កន្ត្រាក់បានបោកបក់ខ្លាំងបណ្តាលឲ្យខូចខាតសាលារៀន និងផ្ទះរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រស្រុកចំនួន ៣ មានស្រុកថ្មគោល ស្រុកបាណន់ និងស្រុកគាស់ក្រឡ បណ្តាលឲ្យខូចខាតរលំទាំងស្រុង និងប៉ើងដំបូលស័ង្កសី សរុបចំនួន ៨២ខ្នងផ្ទះ។

ចំណោមលំនៅដ្ឋានរបស់រងការប៉ះពាល់ខូចខាតខាងលើស្រុកថ្មគោល ខូចខាតផ្ទះចំនួន ២១ខ្នង ផ្ទះពលរដ្ឋក្នុងស្រុកបាណន់ខូចខាតចំនួន ៣១ខ្នង និងស្រុកគាស់ក្រឡប៉ះពាល់ខូចខាតផ្ទះចំនួន ៣០ខ្នង។

ចំពោះមុខនេះមន្ត្រីកាកបាទក្រហមកម្ពុជា សាខាខេត្តបាត់ដំបងកំពង់មមាញឹកចុះប្រមូលទូរលេខដើម្បីផ្តល់ជំនួយសង្គ្រោះបឋមសម្រាលបន្ទុក និងការលំបាករបស់បងប្អូនប្រជាពលរដ្ឋ៕
អត្ថបទ: ដំបងក្រញូង

