ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង តំណាងកម្ពុជា ជាក្រុមតែ១គត់ដែលនៅសល់ឱកាសប្រជែងពានរង្វាន់ប្រចាំទ្វីបអាស៊ី ពោលគឺដណ្តើមកៅអីទៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ AFC Challenge League រដូវកាលឆ្នាំ២០២៥-២៦ ។

ចំពោះពានរង្វាន់ AFC Challenge League រដូវកាលឆ្នាំ២០២៥-២៦ នេះក្រុមទាំង២០ ដែលជាសមាជិក នៃប្រទេស រួមទាំងក្រុមចំនួន៧នៅក្នុងតំបន់អាស៊ាន រួមមាន៖ Yangon United របស់មីយ៉ាន់ម៉ា Ezra របស់ឡាវ Kasuka របស់ប្រ៊ុយណេ Manila Digger របស់ហ្វីលីពីន និងភ្នំពេញក្រោន របស់កម្ពុជា សុទ្ធតែជាក្រុមដែលអស់ឱកាសដណ្តើមពានប្រចាំទ្វីបមួយនេះ ក្រោយបរាជ័យនៅវគ្គជម្រុះនៅក្នុងតំបន់ទី១ និងវគ្គជម្រុះក្នុងពូល ជាដើម ។

ខណៈក្រុមព្រះខ័នរាជស្វាយរៀង នឹងត្រូវរងចាំរវាងក្រុមចំនួន២ផ្សេងទៀត នៅតំបន់អាស៊ីខាងលេច ដែលប្រកួតវគ្គ៤ក្រុមចុងក្រោយ រួមមានក្រុម Al Kuwait របស់គុយវែត និង Muras United របស់កៀហ្ស៊ីស៊ីស្ថាន ដោយក្រុមទាំងពីរនឹងប្រកួតគ្នា ដើម្បីរក១ក្រុមមកជួបក្រុមស្វាយរៀង របស់កម្ពុជា នៅវគ្គផ្តាច់ព្រ័ត្រ។
តាមការគ្រោងទុករបស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី បានបញ្ជាក់ថា កាប្រកួតវគ្គផ្តាច់ព្រ័ត្រ នឹងធ្វើឡើងនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ ខាងមុខ ខណៈទីតាំងប្រកួតវគ្គសំខាន់នេះ មិនទាន់បានកំណត់នៅឡើយទេ។
សូមជម្រាបថា គិតត្រឹមវគ្គ៤ក្រុមចុងក្រោយនេះ ព្រះខ័នរាជស្វាយរៀង មាន៨៤ម៉ឺនដុល្លារក្នុងដៃ ក្រោយដណ្តើមបានកៅអីវគ្គផ្ដាច់ព្រ័ត្រ ជើងឯកប្រចាំទ្វីប AFC Challenge League រដូវាកាលឆ្នាំ២០២៥-២៦ ៕

