ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) ជើងឯកថ្នាក់ជាតិ លើកទី១៩ ឆ្នាំ២០២៥-២៦ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ រវាងព្រះខ័នរាជស្វាយរៀង ទល់និងបឹងកេត ជើងទី១ បានកំណត់ការប្រកួតថ្មី នឹងត្រូវធ្វើឡើងនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦។

មូលហេតុ នៃការលើកពេលប្រកួតនេះដែរដោយសារតែ ព្រះខ័នរាជស្វាយរៀង ត្រូវមានភារកិច្ច តំណាងកម្ពុជា ប្រកួតទល់នឹង Bangkok United របស់ថៃ នៅថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ២០២៦ ដែលរៀបចំឡើងក្នុងកីឡដ្ឋាន Hang Day ប្រទេសវៀតណាម ក្នុងពានរង្វាន់ក្លិបកំពូលអាស៊ីអាគ្នេយ៍ ASEAN Club Championship Shopee Cup ២០២៥-២០២៦។
វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ (ជើងទី១)
- ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦៖ វិសាខា ប្រកួតជាមួយ អាយ អេស អាយ ដង្កោសែនជ័យ ម៉ោង ១៨:០០ នាទីល្ងាច នៅកីឡដ្ឋាន វិសាខា
- ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦៖ បឹងកេត ប្រកួតជាមួយ ព្រះខ័នរាជស្វាយរៀង ម៉ោង ១៨:០០ នាទីល្ងាច នៅពហុកីឡដ្ឋានជាតិ អូឡាំពិក
វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ (ជើងទី២)
- ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦៖ អាយ អេស អាយ ដង្កោសែនជ័យ ប្រកួតជាមួយ វិសាខា ម៉ោង ១៨:០០ នាទីល្ងាច នៅកីឡដ្ឋាន អាយអេសអាយ ផាក
- ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦៖ ព្រះខ័នរាជស្វាយរៀង ប្រកួតជាមួយ បឹងកេត ម៉ោង ១៨:០០ នាទីល្ងាច នៅពហុកីឡដ្ឋានជាតិមរតតេជោ

ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ជើងឯកថ្នាក់ជាតិ លើកទី១៩ ចាប់ផ្តើមពីថ្ងៃទី២១ ខែមករា ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ដោយតម្រូវឱ្យក្រុមទាំង១៦ ប្រកួតប៉ះដៃគូចំនួន២ជើង ក្នុងនិងក្រៅដី។ ខណ:ម្ចាស់ជើងឯកឆ្នាំចាស់ ភ្នំពេញក្រោម របូតពានមួយនេះ នៅត្រឹមវគ្គ ៨ក្រុមចុងក្រោយ បន្ទាប់ពីចាញ់ អាយអេសអាយ ដង្កោសែនជ័យ សរុបទាំង២ជើង ក្នុងលទ្ធផល ៤-២។
សម្រាប់ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) ថ្នាក់ជាតិ ត្រូវរៀបចំឡើងតាំងពីឆ្នាំ២០១៧ ដែលធ្វើឡើងជារៀងរាល់ឆ្នាំ ដោយព្រះខ័នរាជស្វាយរៀង ឈ្នះជើងឯកបានច្រើនជាងគេ ៥លើក ក្រសួងការពារជាតិ បាន ៣លើក វិសាខា បាន ៣លើក ភ្នំពេញក្រោន បាន ២លើក ខណ:ណាហ្គាវើលដ៍ ក្រសួងមហាផ្ទៃ បឹងកេត និងខេមរកីឡា ឈ្នះបាន ១លើកដូចគ្នា៕

