កំពង់ចាម៖ អគ្គិភ័យឆាបឆេះកុដិព្រះសង្ឃ និងសាលាធម្មសភា នៅវត្តពោធិវង្ស រងខូចខាតអស់ទាំងស្រុង កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ នៅក្នុងភូមិសំរោង ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម។

ហេតុការណ៍ខាងលើ កម្លាំងប្រជាពលរដ្ឋ អាជ្ញាធរ សមត្ថកិច្ច និងរថយន្តពន្លត់អគ្គិភ័យព្យាយាមពន្លត់ភ្លើង តែមិនអាចគ្រប់គ្រងបាន ពលរដ្ឋ និងអាជ្ញាធរ មានការសោកស្តាយនូវគ្រោះអគ្គិភ័យខាងលើ។

ហើយនៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ អភិបាលខេត្តកំពង់ចាម ចុះពិនិត្យ និងចូលរួមសោកស្តាយជាមួយព្រះតេជគណគ្រប់ព្រះអង្គ លោកយាយ លោកតា គណកម្មការចំណុះជេីងវត្ត និងពុទ្ធបរិស័ទជិទឆ្ងាយ ចំពោះការខូចខាតទាំងស្រុង នូវកុដិព្រះសង្ឃ និងសាលាធម្មសភា នៅវត្តពោធិវង្សជំនីក៕

អត្ថបទ៖​ តាតុងសែនជ័យ

Share.