ព្រៃវែង៖ ផ្ទះសម្បែងចំនួន ៥៩ខ្នង បង្គោលភ្លើង ដើមឈើ ក្នុងស្រុកចំនួន៤ ក្នុងខេត្តព្រៃវែង ទទួលរងបាក់បែក ខូចខាត ដោយគ្រោះធម្មជាតិ ភ្លៀង ខ្យល់កន្ត្រាក់ កាលពីវេលាម៉ោង៦:៣០នាទីល្ងាច ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦។

តាមអាជ្ញាធរបានឱ្យដឹងថា គ្រោះធម្មជាតិ ភ្លៀងខ្យល់បក់បោក ទៅលើស្រុកចំនួន៤ ក្នុងខេត្តព្រៃវែង គឺស្រុកពារាំង ស្រុកបាភ្នំ ស្រុកពាមរក៍ និងស្រុកស៊ីធរកណ្ដាល បង្កផលប៉ះពាល់ដល់ផ្ទះសម្បែងប្រជាពលរដ្ឋសរុបចំនួន ៥៩ខ្នង រងខូចខាត ក្នុងនោះរងការខូចខាតទាំងស្រុងចំនួន ១២ខ្នង ខូចខាតមធ្យមចំនួន ១៧ខ្នង និងខូចខាតស្រាលចំនួន ៣០ខ្នង។

ក្រៅពីផ្ទះសម្បែង បាក់បង្គោលភ្លើង ដើមឈើ តែមិនបណ្តាលឱ្យរងរបួសដល់មនុស្ស ឬសត្វឡើយ ហើយត្រូវបានសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ចុះសាកសួរសុខទុក្ខដល់គ្រួសាររងគ្រោះ ដោយគ្រោះធម្មជាតិផងដែរ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.