ការប្រកួតពានរង្វាន់លីគនារីកម្ពុជា (Cambodian Women’s League) នឹង​វិលត្រលប់មកវិញហើយ​ សម្រាប់​រដូវកាលឆ្នាំ២០២៦ ​ខណៈការប្រកួតនៅសប្តាហ៍ទី១ ចាប់ផ្តើមជាផ្លូវការ​នៅថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២៦ ចុងសប្ដាហ៍នេះ។

ក្នុង​នោះ ​សារព័ត៌មានត្រយង នឹងផ្សាយផ្ទាល់ការប្រកួតរវាងក្រុមបាល់ទាត់នារីវិសាខា ទល់នឹងក្រុម​ អិចស៍អូ យូណាយធិត នៅទីលាន Visakha Training Centre ម៉ោង ៣:៤៥នាទីរសៀល ថ្ងៃសៅរ៍ ទី២៥ ខែមេសាឆ្នាំ២០២៦ សប្តាហ៍ទី១។

សម្រាប់​កម្មវិធីប្រកួត នៅសប្ដាហ៍ទី១ ថ្ងៃទី២៥-២៦ ខែមេសា ឆ្នាំ២០២៦ រួម​មាន៖

  • ក្រុមនារីភ្នំពេញក្រោន ប្រកួត​ជាមួយ មន្ទីរ អយក ខេត្តកំពងឆ្នាំ ទីលានហ្វឹកហាត់ ភ្នំពេញក្រោន
  • ក្រុមនារីវិសាខា ប្រកួត​ជាមួយ ក្រុម​នារី អិកស៍អូ យូណាយធីត មជ្ឃមណ្ឌលហ្វឹកហាត់វិសាខា
  • ក្រុមនារីណាហ្គាវើលដ៍ ប្រកួត​ជាមួយ ក្រុមនារីខេត្តសៀមរាប កីឡដ្ឋានខេត្តកំពង់ស្ពឺ
  • ក្រុមនារីព្រះខ័នរាជស្វាយរៀង ប្រកួត​ជាមួយ ក្រុមនារីបឹងកេត ទីលានហ្វឹកហាត់ ព្រះខ័នរាជស្វាយរៀង

សម្រាប់សមាភាពក្រុមចូលរួមពានរង្វាន់លីគនារីកម្ពុជា មានចំនួន៨ក្រុមរួមមាន៖

  • ទី១ ក្រុមនារីភ្នំពេញក្រោន
  • ទី២ ក្រុមនារីវិសាខា
  • ទី៣ ក្រុមនារីណាហ្គាវើលដ៍
  • ទី៤ ក្រុមនារីព្រះខ័នរាជស្វាយរៀង
  • ទី៥ ក្រុមនារីបឹងកេត
  • ទី៦ ក្រុមនារីខេត្តសៀមរាប
  • ទី៧ ក្រុម​នារី អិកស៍អូ យូណាយធីត
  • ទី៨ មន្ទីរ អយក ខេត្តកំពងឆ្នាំ

សម្រាប់ការប្រកួត នឹង​ប្រើប្រាស់ទីលានចំនួន៨ រួមមាន៖

  • ទី១) ទីលានហ្វឹកហាត់ ភ្នំពេញក្រោន
  • ទី២) មជ្ឃមណ្ឌលហ្វឹកហាត់វិសាខា
  • ទី៣) កីឡដ្ឋានខេត្តកំពង់ស្ពឺ
  • ទី៤) ទីលានហ្វឹកហាត់ ព្រះខ័នរាជស្វាយរៀង
  • ទី៥) កីឡដ្ឋាន អាយអេសអាយ ផាក
  • ទី៦) កីឡដ្ឋានខេត្តសៀមរាប (ស្វាយធំ)
  • ទី៧) ទីលានហ្វឹកហាត់បឹងកេត ហាយធិច
  • ទី៨) កីឡដ្ឋានខេត្តកពង់ឆ្នាំង៕
Share.