ក្រចេះ៖ ឃ្លាំងស្តុកអេតចាយមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ដោយសារទុស្សេចរន្តអគ្គិសនី កាលពីវេលាម៉ោង៧:៣៥នាទីយប់ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។

តាមសមត្ថកិច្ចបានឱ្យដឹងថា ទីតាំងខាងលើមានម្ចាស់ឈ្មោះ សុខ សុផាត ប្រពន្ធឈ្មោះ លុយ ចិន្តា មុខរបរទិញលក់អេតចាយ។

ហេតុការណ៍កើតឡើងភ្លាមៗ កម្លាំងសមត្ថកិច្ច និងរថយន្តពន្លត់អគ្គិភ័យចំនួន ៦គ្រឿង របស់អធិការដ្ឋាននគរបាលស្រុកស្នួលចំនួន ២គ្រឿង, វរការពារព្រំដែនគោក៦១៩ចំនួន ០១គ្រឿង និងឡានដឹកទឹករបស់ក្រុមហ៊ុនចំការកៅស៊ូស្នួលចំនួន ០៣គ្រឿង សហការបាញ់ទឹកពន្លត់ភ្លើង រហូតដល់វេលាម៉ោង១០:៣០នាទីយប់ថ្ងៃដដែលទើបភ្លើងរលត់៕

អត្ថបទ៖ តាតុងសែនជ័យ

Share.