ភ្នំពេញ៖ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអនុវត្តវិធានការបណ្ដេញចេញជនបរទេសសរុបចំនួន ១,១៧៥នាក់ ស្រី ១៦៧នាក់ មានចំនួន ២៨សញ្ជាតិ ពាក់ព័ន្ធបទល្មើសផ្សេងៗ និងការស្នាក់នៅខុសច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។






ក្នុងចំណោមនោះ មានជនជាតិចិន ៣២៧នាក់ និងជនជាតិវៀតណាម ២២៦នាក់ ដែលពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) ត្រូវបានបណ្ដេញចេញតាមច្រកទ្វារអន្តរជាតិផ្សេងៗ។
ក្រៅពីនេះ ក៏មានជនបរទេសមួយចំនួនទៀតពាក់ព័ន្ធនឹងករណីលួចឆ្លងដែន ប្រើប្រាស់ឯកសារក្លែងក្លាយ ស្នាក់នៅគ្មានលិខិតឆ្លងដែន ប្រើទិដ្ឋាការក្លែងក្លាយ ធ្វើការងារខុសច្បាប់ និងបទល្មើសព្រហ្មទណ្ឌផ្សេងៗ។




សមត្ថកិច្ចបញ្ជាក់ថា វិធានការនេះ គឺអនុវត្តតាមច្បាប់យ៉ាងម៉ឺងម៉ាត់ ដើម្បីបង្ក្រាបបទល្មើសបច្ចេកវិទ្យា រក្សាសន្តិសុខសណ្តាប់ធ្នាប់ និងការពារសុវត្ថិភាពប្រជាពលរដ្ឋទាំងក្នុងប្រទេស និងអន្តរជាតិ៕











អត្ថបទ÷ចតុម្មុខ

