សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប រួមជាមួយកម្លាំងមន្ត្រីនានា បាញ់ទឹកលាងសម្អាតតាមដងផ្លូវសំខាន់ៗ ក្នុងក្រុងសៀមរាប ក្រោយបញ្ចប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦។

សកម្មភាពនេះក្នុងគោលបំណងចូលរួមថែរក្សាអនាម័យបរិស្ថាន បង្កើតបរិយាកាសស្រស់ស្អាត សម្រាប់បងប្អូនប្រជាពលរដ្ឋ រួមទាំងភ្ញៀវទេសចរជាតិ អន្តរជាតិផងដែរ។

អាជ្ញាធរអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ និងអ្នកប្រើប្រាស់ផ្លូវទាំងអស់ ចូលរួមថែរក្សាអនាម័យបរិស្ថាន ដោយមិនបោះសំរាមចោលអនាធិបតេយ្យ និងគោរពតាមបទបញ្ជារបស់អាជ្ញាធរ ដើម្បីរួមចំណែករក្សាសណ្តាប់ធ្នាប់ និងសោភ័ណភាពទីក្រុង៕

អត្ថបទ៖ តាតុងសែនជ័យ

Share.