ក្រោយចប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាលឆ្នាំ២០២៥-២៦ នឹងវិលខ្លួនមកបន្តប្រកួតសម្រាប់សប្តាហ៍ទី២៩ ឡើងវិញ។

ទោះជាក្រុមព្រះខ័នរាជស្វាយរៀង កក់ជើងឯករួចជាស្រេចក៏ដោយ ប៉ុន្តែការប្រកួូតដែលនៅសេសសល់ជាង៣សប្តាហ៍ទៀតក៏ដោយនឹងត្រូវបន្តប្រកួតដើម្បីបង្គ្រប់ក្នុងរូបមន្តសន្សំពិន្ទុរបស់ក្រុមហ៊ុន CPL ។
នេះជាកម្មវីធីប្រកួតសប្តាហ៍ទី២៩


សូមជម្រាបថា ពានរង្វាន់លីគកំពូលកម្ពុជា រដូវកាលឆ្នាំ២០២៥-២៦ ចាប់ផ្តើមពី ថ្ងៃសៅរ៍ ទី៩ ខែសីហា ឆ្នាំ២០២៥ គ្រោងនឹងបញ្ចប់នៅខែឧសភា ខាងមុខ ខណៈក្រុមជាសមាជិកទាំង១១ ត្រូវប្រកួតវិលជុំសន្សំពិន្ទុចំនួន២ជើង ហើយក្រុមចំណាត់ថ្នាក់លេខ១ដល់លេខ៦ បន្តប្រកួតយកជើងឯក ខណៈក្រុមលេខ៧ ដល់១១ ត្រូវប្រកួតយកចំណាត់ថ្នាក់ប្រចាំរដូវកាល៕

