ផ្លូវការហើយចេញដោយសហព័ន្ធកីឡាបាល់ទាត់អាស៊ី AFC ក្លិបតំណាងកម្ពុជាយើងមានមួយកៅអីកន្លះ ១+១ ក្នុងពានរង្វាន់លំដាប់ទី២នៅទ្វីបអាស៊ី គឺ AFC Champions League Two រដូវកាល ២០២៦-២៧។

១ក្រុមចូលវគ្គចែកពូលមួយក្រុមដោយស្វ័យប្រវត្តិ និង១ក្រុមទៀតត្រូវលេង Play Off វគ្គជម្រុះជាមុនសិន ប៉ុន្តែប្រសិនបើព្រះខ័នរាជស្វាយរៀងលើកពាន AFC Challenge League រដូវកាល ២០២៥-២៦ នោះយើងនឹងមានមួយក្រុមបន្ថែមទៀត។

បច្ចុប្បន្នក្លិបបាល់ទាត់ព្រខ័នរាជស្វាយរៀង កក់កៅអីវគ្គផ្តាច់ព្រ័ត្រពានរង្វាន់លំដាប់ទី៣ AFC Challenge League រដូវកាល ២០២៥-២៦ រង់ចាំក្រុមឈ្នះនៅតំបន់អាស៊ីខាងលិច ខណ:វគ្គផ្តាច់ព្រ័ត្រនឹងធ្វើនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ ទឹកដីមិនទាន់កំណត់។

ក្រុមលេខ១នៅលីគកំពូលកម្ពុជា ចូលវគ្គចែកពូលមួយក្រុមដោយស្វ័យប្រវត្តិ និងលេខ២ ត្រូវលេង Play Off វគ្គជម្រុះជាមុនសិន។ ករណីបើសិនមានក្រុមទី៣ចូលរួមគឺម្ចាស់ជើងឯកពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ ឆ្នាំ២០២៥/២៦៕

