ក្លិបបាល់ទាត់ អាយអេសអាយ ដង្កោសែនជ័យ ដែលមានគ្រូបង្វឹកខ្មែរ គឺលោក ទុំ សារាយ នឹងត្រូវដឹកនាំក្រុម ធ្វើដំណើរទៅកាន់កីឡដ្ឋានវិសាខា ដើម្បីជួបវិសខា នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) ជើងឯកថ្នាក់ជាតិ លើកទី១៩ ឆ្នាំ២០២៥-២៦ ម៉ោង ៦:០០នាទីល្ងាច។

វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ (ជើងទី១)
- ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦៖ វិសាខា ប្រកួតជាមួយ អាយ អេស អាយ ដង្កោសែនជ័យ ម៉ោង ១៨:០០ នាទីល្ងាច នៅកីឡដ្ឋាន វិសាខា
- ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦៖ បឹងកេត ប្រកួតជាមួយ ព្រះខ័នរាជស្វាយរៀង ម៉ោង ១៨:០០ នាទីល្ងាច នៅពហុកីឡដ្ឋានជាតិ អូឡាំពិក
វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ (ជើងទី២)
- ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦៖ អាយ អេស អាយ ដង្កោសែនជ័យ ប្រកួតជាមួយ វិសាខា ម៉ោង ១៨:០០ នាទីល្ងាច នៅកីឡដ្ឋាន អាយអេសអាយ ផាក
- ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦៖ ព្រះខ័នរាជស្វាយរៀង ប្រកួតជាមួយ បឹងកេត ម៉ោង ១៨:០០ នាទីល្ងាច នៅពហុកីឡដ្ឋានជាតិមរតតេជោ

ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ជើងឯកថ្នាក់ជាតិ លើកទី១៩ ចាប់ផ្តើមពីថ្ងៃទី២១ ខែមករា ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ដោយតម្រូវឱ្យក្រុមទាំង១៦ ប្រកួតប៉ះដៃគូចំនួន២ជើង ក្នុងនិងក្រៅដី។ ខណ:ម្ចាស់ជើងឯកឆ្នាំចាស់ ភ្នំពេញក្រោម របូតពានមួយនេះ នៅត្រឹមវគ្គ ៨ក្រុមចុងក្រោយ បន្ទាប់ពីចាញ់ អាយអេសអាយ ដង្កោសែនជ័យ សរុបទាំង២ជើង ក្នុងលទ្ធផល ៤-២។
សម្រាប់ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup) ថ្នាក់ជាតិ ត្រូវរៀបចំឡើងតាំងពីឆ្នាំ២០១៧ ដែលធ្វើឡើងជារៀងរាល់ឆ្នាំ ដោយព្រះខ័នរាជស្វាយរៀង ឈ្នះជើងឯកបានច្រើនជាងគេ ៥លើក ក្រសួងការពារជាតិ បាន ៣លើក វិសាខា បាន ៣លើក ភ្នំពេញក្រោន បាន ២លើក ខណ:ណាហ្គាវើលដ៍ ក្រសួងមហាផ្ទៃ បឹងកេត និងខេមរកីឡា ឈ្នះបាន ១លើកដូចគ្នា៕


