ភ្នំពេញ៖ អគ្គិភ័យឆាបឆេះសម្ភារៈក្នុងផ្ទះល្វែងមួយកន្លែង ក្នុងបុរីហុងឡាយ ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៩:៣០នាទីយប់ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ ផ្អើលពលរដ្ឋជិតខាង សមត្ថកិច្ច និងរថយន្តពន្លត់អគ្គិភ័យចេញទៅជួយអន្តរាគមន៍។


តាមប្រជាពលរដ្ឋបានឱ្យដឹងថា បន្ទាប់ពីធំក្លិនឈ្ងៀម ហើយមានផ្សែងហុយ ចេញពីផ្ទះកើតហេតុភ្លាមៗ ផ្អើលពលរដ្ឋជួយបាញ់ទឹកពន្លត់ តែភ្លើងបន្តឆេះ ទើបរាយការណ៍ទៅសមត្ថកិច្ច និងរថយន្តពន្លត់អគ្គិភ័យឱ្យជួយអន្តរាគមន៍។


គ្រោះអគ្គិភ័យខាងលើ បានកម្លាំងសមត្ថកិច្ច និងរថយន្តពន្លត់អគ្គិភ័យស្នងការក្រុងភ្នំពេញជួយបាញ់ទឹកពន្លត់។ សម្ភារៈក្នុងផ្ទះមួយចំនួនរងខូចខាត តែមិនរាលដាលទៅផ្ទះផ្សេងឡើយ៕
អត្ថបទ៖ តាតុងសែនជ័យ

