ភ្នំពេញ៖ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុវត្តតាមបទបញ្ជាពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៧​ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ និងខណ្ឌឫស្សីកែវ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ សរុបចំនួន ១១នាក់ពាក់ព័ន្ធប្រព្រឹត្តបទល្មើសធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស (វាយ និងគប់កំទេចរថយន្ត) ប្រព្រឹត្តបទល្មើសនៅចំណុចហាងម៉ាស្សាម៉ាយូរ៉ា ផ្លូវលេខ ៤៧ ភូមិ១៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ វេលាម៉ោងប្រហែល៧:៣៧យប់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០២៦។

សមត្ថកិច្ចឃាត់ខ្លួនក្មេងទំនើង១១នាក់រួមមាន៖
១-ឈ្មោះ ម៉ាន់ ឡុងថាដា ភេទ ប្រុស ជនជាតិខ្មែរ មុខរបរ សិស្ស
២-ឈ្មោះ សុខ ជា ភេទ ប្រុស ជនជាតិខ្មែរ មុខរបរ កម្មករតម្លើងឧបករណ៍ហាត់ប្រាណ
៣-ឈ្មោះ ឆុន រ៉ាយុទ្ធ ភេទ ប្រុស ជនជាតិខ្មែរ មុខរបរ សិស្ស
៤-ឈ្មោះ ឯក សុខមាន ភេទ ប្រុស ជនជាតិខ្មែរ មុខរបរ ដឹកម្ហូបក្រុមហ៊ុនWOWNOW
៥-ឈ្មោះ នី សាគី ហៅភ្លោះ ភេទ ប្រុស ជនជាតិខ្មែរ មុខរបរ លក់ដូរ
៦-ឈ្មោះ នី វ៉វី ភេទប្រុស ជនជាតិខ្មែរ មុខរបរ លក់ដូរ
៧-ឈ្មោះ មឿន ពិសី ភេទប្រុស ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ
៨-ឈ្មោះ ញ៉ ឆាលី ភេទ ប្រុស ជនជាតិខ្មែរ មុខរបរ កម្មករសិប្បកម្មប្រេងខ្យង
៩- ឈ្មោះ សូរ្យវិសុទ្ធ ភេទប្រុស ជនជាតិខ្មែរ
១០- ឈ្មោះ ភឹមវិសាល ភេទ ប្រុស ជនជាតិ ខ្មែរ
១១-ឈ្មោះហូសាន់ សើហ្វ៊ីម៉ី ភេទ ប្រុស ជនជាតិខ្មែរ

វត្ថុតាងចាប់យកមាន៖ ដុំថ្មចំនួន ០៤ដុំ, ផ្លាកលេខរថយន្តចំនួន ០១បន្ទះ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យកំពុងបញ្ចូនសុំណុំរឿងទៅតុលាកាចាត់ការតាមនីតិវិធី៕

អត្ថបទ៖ សាង​សាវី

Share.