ភ្នំពេញ៖ អាជ្ញាធរសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ កាយស្តាប្រឡាយ ប្រមូលសម្អាតសំរាម តាមផ្លូវបេតុងក្នុងភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ដើម្បីពន្លឿនចរន្តទឹកហូរ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦។



តាមអាជ្ញាធរបានឱ្យដឹងថា ក្នុងប្រឡាយចំណុចខាងលើមានស្មៅ សំរាម ធ្វើឱ្យកកស្ទះចរន្តទឹកហូរ ហើយបង្កាគ្រាដែលភ្លៀងធ្លាក់ទឹកជោរជន់ ទើបអាជ្ញាធរដាក់គ្រឿងចក្រកាយ ស្តា សម្អាតប្រឡាយ។
អាជ្ញាធរអំពាវនាវផងដែរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាកុំបោះសំរាម និងកាកសំណល់ផ្សេងៗចូលក្នុងប្រឡាយដែលជាហេតុនាំឲ្យមានការស្ទះនៅចរន្តទឹកហូរ៕
អត្ថបទ៖ តាតុងសែនជ័យ

