ភ្នំពេញ៖ ផ្លូវបេតុងមួយខ្សែក្នុងភូមិកន្ទោកជើង ដល់ភូមិកន្ទោកត្បូង សង្កាត់កន្ទោក ខណ្ឌកំបូល មានសភាពចាស់ទ្រុឌទ្រោម បែកបាក់ ពិបាកធ្វើដំណើរ ទើបនៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦នេះ អាជ្ញាធរខណ្ឌកំបូល រួមជាមួយការិយាល័យសាធារណៈកាល ចុះពិនិត្យនិងស្ថាបនាផ្លូវបេតុងឡើងវិញប្រវែង៨១៤ម៉ែត្រ។

តាមអាជ្ញាធរបានឱ្យដឹងថា ដោយអនុវត្តតាមផែនការដឹកនាំរបស់លោក ឃឹម ស៊ុនសូដា អភិបាលនៃគណៈអភិបាលខណ្ឌកំបូល លោក ទ្រី ណារ៉េត អភិបាលរងខណ្ឌកំបូល បានដឹកនាំមន្រ្តីការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណ: និងអាជ្ញាធរសង្កាត់ ចុះពិនិត្យមើលគម្រោងជួសជុលស្ថាបនាផ្លូវបេតុងឆ្អឹងដែកប្រវែង ៨១៤ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ ដើម្បីជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ចាប់ពីផ្លូវបេតុងខាងក្រោយបុរីសែនមនោរម្យ រហូតដល់ភូមិកន្ទោកត្បូង ស្ថិតនៅភូមិកន្ទោកជើង និងភូមិកន្ទោកត្បូង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

អត្ថបទ៖ តាតុងសែនជ័យ

Share.