កម្លាំងជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកប្រតិបត្តិការចុះបង្ក្រាបអគារបង្កប់ការលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអនឡាញចំនួន ០២ទីតាំង ស្ថិតក្នុងសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦។




ប្រតិបត្តិការនេះ អនុវត្តតាមបទបញ្ជាផ្ទាល់របស់ ឯកឧត្តមនាយឧត្តមសេនីយ៍សថេត អគ្គស្នងការនគរបាលជាតិ និងមានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្ត។ ជាលទ្ធផលបឋម ឃាត់ខ្លួនមនុស្សបានចំនួន ជាង៣០០នាក់ និងដកហូតបានវត្ថុតាងជាច្រើន មានដូចជា ឧបករណ៍ និងសម្ភារសម្រាប់ប្រើប្រាស់ក្នុងសកម្មភាពបទល្មើសមួយចំនួនធំទៀត។ បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចកំពុងបន្តនីតិវិធីសាកសួរ និងចាត់ការទៅតាមច្បាប់។




សូមជម្រាបជូនថា ប្រតិបត្តិការនេះគឺជាផ្នែកមួយនៃយុទ្ធនាការរឹតបន្តឹងសន្តិសុខ និងលុបបំបាត់បទល្មើសបច្ចេកវិទ្យាដែលបង្កហានិភ័យដល់សង្គមជាតិ៕




