ស្វាយរៀង៖ កម្លាំងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត បានចុះត្រួតពិនិត្យទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅកាស៊ីណូ និងសណ្ឋាគារ ថាយថិន ឃីង ស្ថិតក្នុងក្រុងបាវិត កាលពីរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦។




ប្រតិបត្តិការនេះ អនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំ និងក្រោយទទួលបានសេចក្តីរាយការណ៍ពីអ្នកគ្រប់គ្រងទីតាំងខាងលើថា មានជនបរទេសសង្ស័យកំពុងលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមអនឡាញ។
ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនបរទេសចំនួន ២៣នាក់ ស្រី ២នាក់ មាន ៤សញ្ជាតិ រួមមាន ជនជាតិចិន ១៨នាក់ ស្រី២នាក់, ឥណ្ឌា ៣នាក់, បង់ក្លាដេស ១នាក់ និងចិនតៃវ៉ាន់ ១នាក់។
សមត្ថកិច្ចក៏បានដកហូតវត្ថុតាងពាក់ព័ន្ធមួយចំនួន រួមមាន កុំព្យូទ័រ All-In-One, កុំព្យូទ័រយួរដៃ, ទូរស័ព្ទដៃ និងសម្ភារផ្សេងៗទៀត។




បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។
អត្ថបទ÷កណ្តាល
