កំពង់ស្ពឺ៖ បុរសចំណាស់ម្នាក់បើកគោយន្តកន្ត្រៃ រយ៊ែរថយក្រោយចេញពីរោងគោ តែជាអកុសល បែរជាជ្រុលបុកកៀបជាប់នឹងសសររោង បណ្តាលឱ្យស្លាប់ កាលពីវេលាម៉ោង៩ៈ១០នាទីព្រឹក ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ នៅក្នុងភូមិច្រកឫស្សី ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ជនរងគ្រោះឈ្មោះ អិដ្ឋ ភឿន ភេទប្រុស អាយុ ៦២ឆ្នាំ មុខរបរកសិករ រស់នៅផ្ទះកន្លែងកើតហេតុ។

តាមសមត្ថកិច្ចបានឱ្យដឹងថា មុនកើតហេតុជនរងគ្រោះបានឡើងបើកគោយន្តកន្ត្រៃរបស់ខ្លួនឯង រយ៊ែថយក្រោយចេញពីរោងគោ ស្រាប់តែជ្រុលបុកកៀបជាប់នឹងសសររោង បណ្តាលឱ្យស្លាប់ភ្លាមៗនៅកន្លែង។

ក្រោយកើតហេតុ សមត្ថកិច្ចចុះពិនិត្យកោសល្យវិច័យ រួចប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ តាតុងសែនជ័យ

Share.