ព្រះសីហនុ៖ កម្លាំងសមត្ថកិច្ចបង្ក្រាបបទល្មើសOnline Scams ចំនួន៣ទីតាំងផ្សេងគ្នា ក្នុងក្រុងព្រះសីហនុ ឃាត់ខ្លួនមនុស្សសរុបចំនួន ៤៥នាក់ ដកហូតវត្ថុតាងជាសម្ភារបច្ចេកវិទ្យាមួយចំនួន កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦។

តាមសមត្ថកិច្ចបានឱ្យដឹងថា ប្រតិបត្តិការខាងលើ កម្លាំងធ្វើការត្រួតពិនិត្យចំនួន ១៧ទីតាំង រកឃើញទីតាំងចំនួន ៣ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams។

ទីតាំងទី១ ស្ថិតនៅផ្ទះជួលរបស់ឈ្មោះ យស់ សាវ៉ាត ក្នុងភូមិថ្មធំ សង្កាត់រាម ក្រុងកំពង់សោម ឃាត់ខ្លួនជនជាតិចិនចំនួន ៤នាក់ដកហូតកុំព្យូទ័រលើតុ ៤គ្រឿង កុំព្យូទ័រយួរដៃ ១គ្រឿង និងទូរស័ព្ទដៃ ៣៨គ្រឿង។

ទីតាំងទី២ នៅបឹងហ្គាឡូ ស្ថិតក្នុងភូមិរាម សង្កាត់រាម ក្រុងកំពង់សោម ឃាត់ខ្លួនជនបរទេសសរុបចំនួន ៣៦នាក់ ដកហូតកុំព្យូទ័រលើតុ ១៨គ្រឿង និងទូរស៏ព្ទដៃ ៧២គ្រឿង។

ទីតាំងទី៣ នៅផ្ទះវីឡាជួល ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ឃាត់ខ្លួនជនជាតិចិនចំនួន ៥នាក់ ដកហូតកុំព្យូទ័រលើតុ ១៣គ្រឿង និងទូរសព្ទដៃ ៧គ្រឿង។

អត្ថបទ៖ តាតុងសែនជ័យ

Share.