សារ៉េត គ្រីយ៉ា ជាប់ឈ្មោះជាកីឡាករល្អប្រចាំការប្រកួត Star of the Match ស្របពេលព្រះខ័នរាជស្វាយរៀង ឈរលេខរៀងទី៣ នៅពូល B ពានរង្វាន់ក្លិបក្នុងតំបន់អាស៊ាន ASEAN Club Championship (Shopee Cup) 2025/26។

ក្នុង​ជំនួបបង្គ្រប់​កិច្ច​ក្នុង​ពូល B រវាងក្រុមព្រះខ័នរាជស្វាយរៀង របស់កម្ពុជា ទល់នឹងក្រុម Bangkok United FC របស់ថៃ បញ្ចប់​ដោយ​លទ្ធផល ១-១ ក្រោម​ក្រសែភ្នែកអ្នកគាំទ្រ​ជាច្រើន នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ នៅកីឡដ្ឋាន Hàng Đẫy ប្រទេសវៀតណាម។

ការប្រកួត​ចាប់​ផ្ដើម​នៅ​ម៉ោង​ ៦:៣០នាទីល្ងាច ក្រុម​ទាំង២ បាន​បើក​ការសម្រុក​គ្នា​ទៅវិញ​ទៅ​មក រហូត​ដល់​នាទី​ទី ១៦ ក្រុម Bangkok United បាន​បើក​ការនាំមុខ ១គ្រាប់​រក​បាន​ដោយ​កីឡាករ Rungrath។ ការប្រកួត​កាន់​តែ​មាន​កម្ដៅ​បន្ថែមទៀត រហូត​ដល់​ចុង​តង់​ទី១​ សារ៉េត គ្រីយ៉ា បាន​តែត​បញ្ចូល​ទី១គ្រាប់​បាន​វិញ ដែល​ជាការបញ្ជូន​បាល់​បាន​យ៉ាង​ល្អពី​កិឡាករ Ryo Fujii ដោយ​រក្សាលទ្ធផល ១-១ រហូត​ដល់​ចប់​ការប្រកួត។

កម្មវិធីប្រកួត​វគ្គពាក់កណ្ដាលផ្ដា់ព្រ័ត្រ ៖

  • ជើងទី១ ថ្ងៃទី៦ ឧសភា ២០២៦៖ Selangor ជួប​ជាមួយ Nam Định នៅទឹកដី ​ម៉ាឡេស៊ី
  • ជើងទី១ ថ្ងៃទី៦ ឧសភា ២០២៦៖ Johor ជួប​ជាមួយ Buriram នៅទឹកដី ​ម៉ាឡេស៊ី
  • ជើងទី២ ថ្ងៃទី១៣ ឧសភា ២០២៦៖ Nam Định ជួប​ជាមួយ Selangor នៅទឹកដី វៀតណាម
  • ជើងទី២ ថ្ងៃទី១៣ ឧសភា ២០២៦៖ Buriram ជួប​ជាមួយ Johor នៅទឹកដី ថៃ

គួរបញ្ជាក់ថា Buriram United ថៃ គឺជាម្ចាស់ជើងឯកឆ្នាំចាស់ នៃពានរង្វាន់ក្លិបកំពូលអាស៊ាន ASEAN Club Championship (Shopee Cup 2024/25) ក្រោយឈ្នះ Cong An Hanoi វៀតណាម ៣ទល់​២ ដោយ​បាល់កាត់សេចក្ដី១១ម៉ែត្រ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥។

ពានរង្វាន់​ជើង​ឯក​តំបន់​អាស៊ាន ASEAN Club Championship ​រៀបចំ​ឡើង​ ២​លើក​មក ​ឆ្នាំ​២០០៣ ជើង​ឯក​​ក្រុម East Bengal របស់​ឥណ្ឌា ក្រោយ​យក​ឈ្នះ​ក្រុម BEC Tero Sasana របស់​ថៃ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ក្នុង​ទីក្រុង​ហ្សាកាតា ប្រទេស​ឥណ្ឌូណេស៊ីុ។ បន្ទាប់​មកនៅ​​ឆ្នាំ​២០០៥ ជើង​ឯក​បាន​ទៅ​ក្រុម Tampines Rovers របស់​សិង្ហបុរី ក្រោយ​យក​ឈ្នះ​​ក្រុម ​Pahang FA របស់​​ម៉ាឡេស៊ី ដោយ​លទ្ធផល ៤-២ នៅ​ទីក្រុង​បានដារសេរីបេហ្គាវ៉ាន់ ប្រទេស​ប្រ៊ុយណេ៕

Share.