នៅយប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ក្លិបបាល់ទាត់ Chelsea បានប្រកាសចែកផ្លូវជាមួយលោក Liam Rosenior ក្រោយដឹកនាំបានជិត៤ខែប៉ុណ្ណោះ ក្រោយដឹកនាំចាញ់៥ប្រកួតជាប់ៗគ្នា និងមិនអាចស៊ុតបញ្ចូលទីសូម្បី១គ្រាប់។

លោក Liam Rosenior ចូលកាន់តំណែងជាគ្រូបង្វឹក Chelsea នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ ចាកចេញវិញថ្ងៃទី២២ ខែមេសា ខណ:កុងត្រារបស់លោកមានរយ:ពេល ៦ឆ្នាំកន្លះរហូតដល់ឆ្នាំ ២០៣២ ឯណោះ។

តារាងចំណាត់ថ្នាក់បណ្តោះអាសន្ន៖

Chelsea ធ្លាក់ទៅលេខរៀងទី៨ ក្រោយឆ្លងកាត់៣៤ប្រកួត ឈ្នះ១៣ ស្មើ៩ និងចាញ់១២លើក មាន៤៨ពិន្ទុ។

ស្របពេល Man City ឡើងទៅឈរកំពូលតារាងមាន៧០ពិន្ទុស្មើ Arsenal ប៉ុន្តែចំណេញគ្រាប់បាល់៕

Share.