​កម្ពុជា ក្លាយជា​ប្រទេស​សមាជិក​អាស៊ាន​មុន​គេ​ ដែល​ឈ្នះ​មេដាយ​ ក្នុងព្រឹត្តិការណ៏កីឡាលើឆ្នេរខ្សាច់អាស៊ី ​6th Asian Beach Games នៅទីក្រុង Sanya ប្រទេស​ចិន។

ម្ចាស់មេដាយ​រកបានដោយ​កីឡា​ការិនី ម៉ហ្គត មរកត ហ្គារ៉ាប៊ីឌៀន (Garabedian Margot Morokot) ប្រកួតលើវិញ្ញាសារ Women Individual Aquathlon (រត់ នឹងហែលទឹក) ទទួលបានមេដាយ ប្រាក់ ដោយប្រើថេរវេលា ៣២.០០ នាទី ក្នុងចំណោមកីឡាការិនី២៧ រូប មកពី១៥ ប្រទេស។

ការប្រកួត ក្នុងព្រឹត្តិការណ៏កីឡាលើឆ្នេរខ្សាច់អាស៊ី លើកទី៦ នៅទីក្រុងសាន់យ៉ា សាធារណរដ្ឋប្រជាមានិតចិន កម្ពុជាបានបញ្ជូនថ្នាក់ដឹកនាំ ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីសរុបចំនួន ៣២នាក់ លើ៤ប្រភេទកកីឡាចូលរួមប្រកួតៈ ជឺជីតស៊ូ ទ្រីយ៉ាត្លុងបាល់ទាត់លើតុ និងចំបាប់។

ក្នុងព្រឹត្តិការណ៏កីឡាលើឆ្នេរខ្សាច់អាស៊ី លើកទី៦ ​6th Asian Beach Games នៅទីក្រុង Sanya ប្រទេស​ចិន ដែលប្រព្រឹត្ដទៅចាប់ពីថ្ងៃទី២២រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦។

គួរបញ្ជាក់ថា សម្រាប់​កម្ពុជា ក្នុង​ការចូល​រួម​ប្រជែង​មេដាយ ក្នុងក្នុងព្រឹត្តិការណ៏កីឡាលើឆ្នេរខ្សាច់អាស៊ី Asian Beach Games ចំនួន ៥លើកកន្លង​មក ​ដណ្ដើម​បាន​មេដាយ​សរុប​ចំនួន ២២គ្រឿង មេដាយមាស ៦គ្រឿង មេដាយ​ប្រាក់ ៦គ្រឿង និង​មេដាយ​សំរឺទ្ធ ១០គ្រឿង៕

Share.