បន្ទាប់ពីបរាជ័យក្រោមថ្វីជើងក្រុមបាល់ទាត់ Manchester City ក្នុងលទ្ធផល ១-០ កាលពីយប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ធ្វើឲ្យក្រុមបាល់ទាត់ Burnley ក្លាយជាក្រុមទី២ធ្លាក់ចេញពីលីគកំពូលអង់គ្លេស Premier League នៅរដូវកាល ២០២៥-២៦ ទៅលីគទី២អង់គ្លេស EFL Championship រដូវកាល ២០២៦-២៧។

តារាងចំណាត់ថ្នាក់ Premier League រដូវកាល ២០២៥-២៦៖
- លេខ២០ ក្រុមបាល់ទាត់ Wolves ឆ្លងកាត់៣៣ប្រកួត មាន១៧ពិន្ទុ ធ្លាក់មុនគេ
- លេខ១៩ ក្រុមបាល់ទាត់ Burnley ឆ្លងកាត់៣៣ប្រកួត មាន២០ពិន្ទុុ។
សម្រាប់ក្រុមបាល់ទាត់ Spurs កំពុងបារម្ភខ្លាំង ក្រោយស្ថិតនៅលេខរៀងទី១៨ មាន៣១ពិន្ទុ ខណ: West Ham លេខ១៩ មាន៣៣ពិន្ទុ និងលេខ១៦ Forest មាន៣៦ពិន្ទុ សល់៥ប្រកួតដើម្បីកាត់សេចក្តីក្រុមណាឡើង ក្រុមណាធ្លាក់ទៅលីគទី២អង់គ្លេស។

ស្របពេលលោក Frank Lampard ដឹកនាំក្រុមបាល់ទាត់ Coventry ឈ្នះពាន EFL Championship រដូវកាល ២០២៥-២៦ ឡើងពីលីគទី២ ទៅលីគកំពូលអង់គ្លេស Premier League រដូវកាល ២០២៦-២៧៕
