មិនអាចមើលរំលងបានឡើយ! ក្រុមមកពីតំបន់អាស៊ីខាងលេច មួយនេះមានប្រវត្តមិនធម្មតា ពោលគឺធ្លាប់គ្រង​ជើងឯក​ពានរង្វាន់លីគកំពូល ចំនួន២០លើក ស្របពេលពានរង្វាន់កម្រិតទ្វីប ក្រុម Kuwait SC មួយនេះធ្លាប់គ្រងជើងឯកបានចំនួន៣លើក ថែមទៀតផង។

ក្រៅពីពានរង្វាន់លីគក្នុងស្រុក ដៃគូរបស់ព្រះខ័នរាជស្វាយរៀង មួយនេះ ធ្លាប់គ្រងជើងឯកពានរង្វាន់ៗធំៗជាច្រើនដូចជា ៖

ទី១) ពានរង្វាន់លីគកំពូល ៖ ក្លិបបាល់ទាត់ Kuwait SC ធ្លាប់គ្រងជើងឯកពានរង្វាន់ Kuwait Premier League រហូតទៅដល់២០លើក ពោលគឺរាប់តាំងពីឆ្នាំ ១៩៦៤ ដល់ឆ្នាំ២០២៦ នេះ។

ទី២) ពានរង្វាន់ Kuwait Emir Cup ៖ ក្រៅពីពានរង្វាន់លីគកំពូល Kuwait SC ធ្លាប់គ្រងជើងឯកពានរង្វាន់ Kuwait Emir Cup ជាពានរង្វាន់លេខរៀងទី២ បានចំនួន ១៧លើក រាបចាប់តាំងពីឆ្នាំ១៩៧៦ ដល់ឆ្នាំ២០២៥ ។

ទី៣) ពានរង្វាន់ Kuwait Crown Prince Cup ៖ ក្រៅពីពានរង្វាន់ធំៗខាងលើ ក្លិបបាល់ទាត់ Kuwait SC ក៏ធ្លាប់បានគ្រងជើងឯកពានរង្វាន់ទី៣ក្នុងស្រុក ដែលមានឈ្មោះថា Kuwait Crown Prince Cup បានចំនួន ១០លើក ថែមទៀតផង។

ទី៤) ពានរង្វាន់ Kuwait Super Cup ៖ Kuwait SC ធ្លាប់ទទួលបានជើងឯកបានចំនួន ៨លើក ។

ទី៥) ពានរង្វាន់ៗនៅអន្តរជាតិ៖ Kuwait SC ធ្លាប់គ្រងជើងឯកពានរង្វាន់ AFC Cup បានចំនួន ៣លើកថែម​ទៀត​ផង ដែលបច្ចប្បន្នពានរង្វាន់ប្រចាំទ្វីបមួយនោះ​មានឈ្មោះថា AFC Champions League Two ។ ឈ្នះដំបូងនៅឆ្នាំ២០០៩, លើកទី២ នៅឆ្នាំ២០១២ និងលើកទី៣ នៅឆ្នាំ២០១៣ ។

ដោយឡែកបច្ចុប្បន្ននេះ ក្រុមដែលមានមូលដ្ឋានប្រទេសគុយវ៉ែត មួយនេះកំពុងដឹកនាំដោយគ្រូបង្វឹកជនជាតិ យូហ្គោស្លាវី គឺលោក Nebojša Jovović បាននាំក្រុមខ្លាំងប្រចាំប្រទេសមកវគ្គផ្តាច់ព្រ័ត្រ ក្រោយយកឈ្នះលើក្រុម Muras United របស់កៀហ្ស៊ីស៊ីស្ថាន ដោយលទ្ធផល ២-១ នៅវគ្គ៤ក្រុមចុងក្រោយ កាលពីយប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ កន្លងទៅ នៃពានរង្វាន់ប្រចាំទ្វីប​កម្រិត​ទី៣ AFC Challenge League 2025-26 ។

ដូចនេះក្រុមព្រះខ័នរាជស្វាយរៀង របស់កម្ពុជា នឹងត្រៀមប៉ះដៃគូថ្មី នោះគឺក្រុម Kuwait SC របស់គុយវែត នៅវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់កម្រិតទី៣ ប្រចាំទ្វីបអាស៊ី AFC Challenge League 2025-26 ខណៈតាមការគ្រោងទុកជំនួប​អ្នកទាំងពីរនឹងធ្វើឡើងនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ ខាងមុខ ស្របពេលទីតាំងប្រកួត សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី មិនទាន់បង្ហាញជាផ្លូវការនៅឡើយទេ៕

Share.