នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ប្រាក់ សុខុន បានជួបទ្វេភាគីជាមួយ វ៉ាង យី នៅទីក្រុង ភ្នំពេញ ដើម្បីពិភាក្សាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី បន្ទាប់ពីកិច្ចសន្ទនាយុទ្ធសាស្ត្រ «២+២» លើកទី១។
សូមចុចអាន៖ កម្ពុជា-ចិនប្តេជ្ញាពង្រឹងមិត្តភាពដែកថែប និងធ្វើទំនើបកម្មវិស័យការពារជាតិ


ភាគីទាំងពីរបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តពង្រឹងទំនាក់ទំនងក្នុងវិស័យសំខាន់ៗ រួមមាន នយោបាយ ការពារជាតិ សន្តិសុខ និងសេដ្ឋកិច្ច។
ភាគីទាំងពីរក៏បានលើកឡើងអំពីការពង្រីកកិច្ចសហប្រតិបត្តិការលើពាណិជ្ជកម្ម វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម និងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមបច្ចេកវិទ្យា។
ភាគីទាំងពីរបន្តគាំទ្រការពង្រឹងទំនុកចិត្តនយោបាយ និងទំនាក់ទំនងប្រជាជនទៅប្រជាជន ដែលជាមូលដ្ឋាននៃ «មិត្តភាពដែកថែប» រវាងកម្ពុជា–ចិន។
ជំនួបនេះធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំយុទ្ធសាស្ត្រ «២+២» ដែលជាក្របខណ្ឌថ្មីរវាងរដ្ឋមន្ត្រីការបរទេស និងការពារជាតិ ដើម្បីសម្របសម្រួលកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។
ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិ រួមទាំងការគោរពច្បាប់អន្តរជាតិ និងដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា–ថៃ ដោយសន្តិវិធី។



ប្រភព៖ ក្រសួងការបរទេសកម្ពុជា
