សៀមរាប ៖ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ សាលាបឋមសិក្សាគោកបេង រួមជាមួយ មន្ទីរបរិស្ថានខេត្តសៀមរាប ធ្វើអនាម័យ សម្អាតបរិស្ថាន សំណល់ប្លាស្ទិក ដែលនៅរាយប៉ាយ លើដី ក្នុងប្រឡាយទឹក នៅក្នុងបរិវេណសាលារៀន ស្ថិតនៅភូមិគោកបេង សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦នេះ ។

តាមមន្ត្រីបរិស្ថានបានឱ្យដឹងថា នេះជាយុទ្ធនាការ « ថ្ងៃនេះខ្ញុំមិនប្រេីថង់ប្លាស្ទិកទេ » មន្ទីរបរិស្ថាន រួមជាមួយសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ អាជ្ញាធរមូលដ្ឋាន នាំគ្នាធ្វើអនាម័យ សម្អាតសំណល់ប្លាស្ទិក នៅបរិវេណសាលារៀន តាមដងផ្លូវក្នុងមូលដ្ឋាន ។

សំណល់ប្លាស្ទិក បង្កផលប៉ះពាល់ដល់ជីវចម្រុះ ជីវិតមនុស្ស សត្វ យើងរួមគ្នាសម្អាត បរិស្ថាន ដើម្បីភូមិឋានស្អាត រស់នៅប្រកបដោយសុខភាពល្អ ៕



