នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា–ថៃ (RBC) រវាងយោធភូមិភាគទី៤ ភាគីកម្ពុជា និងកងទ័ពភូមិភាគទី២ ភាគីថៃ បានជួបប្រជុំក្រៅផ្លូវការនៅច្រកអន្តរជាតិជាំ-សាង៉ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដើម្បីពិភាក្សាពង្រឹងកិច្ចសហការព្រំដែន។

សូមចុចអាន៖ ក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC)ជួបប្រជុំក្រៅផ្លូវការនៅច្រកជាំសាងាំ ស្រុកអន្លង់វែង

កិច្ចប្រជុំនេះ ដឹកនាំដោយឧត្តមសេនីយ៍ត្រី និត ណារ៉ុង ភាគីកម្ពុជា និងឧត្តមសេនីយ៍ត្រី កាំផាក់ណាក វាផាន់ស៊ុ ភាគីថៃ ដែលភាគីទាំងពីរបានផ្តោតលើការជំរុញអនុវត្តខ្លឹមសារសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា–ថៃ (GBC) ព្រមទាំងការសម្របសម្រួលប្រតិបត្តិការ និងដោះស្រាយបញ្ហាកម្រិតមូលដ្ឋាន។

ក្រសួងការពារជាតិបានបញ្ជាក់ការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការគោរព និងអនុវត្តកិច្ចព្រមព្រៀងនានារវាងប្រទេសទាំងពីរ ដោយផ្តោតលើការស្វែងរកដំណោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី យុត្តិធម៌ និងយូរអង្វែង ស្របតាមច្បាប់អន្តរជាតិ។

Share.