ភ្នំពេញ​៖កម្លាំង​នគរបាល​ប្រឆាំង​ជួញដូរ​មនុស្ស​និង​អនិតិជន​នៃ​អគ្គស្នងការ​នគរបាលជាតិ​ បានឆ្មក់​ចូល​ KTV មួយ​កន្លែង​ សង្ស័យ​ពាក់ព័ន្ធ​ករណី​ជួញ​ដូរ​ផ្លូវ​ភេទ​ដោយ​ឃាត់​មនុស្ស​ប្រុស​ស្រី​ជា​ច្រើន​នាក់​ផង​ដែរ​ ។

រង្វង់​ប្រតិបត្តិការ​នេះ​បានធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​២៣ខែ​មេសា​ឆ្នាំ​២០២៦​ នៅ​ចំនុច​KTV យីហោ​ភោជនីយដ្ឋាន​ឬស្សី​ស្រស់​ ដែល​ស្ថិត​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​១​ សង្កាត់​និរោធ​ ខណ្ឌ​ច្បារ​អំពៅ​ រាជធានី​ភ្នំពេញ​ ។


​ប្រភព​ព័ត៌មាន​ បានអោយ​ដឹង​ថា​ មុន​ពេល​កេីត​ហេតុ​ គឺមាន​កម្លាំង​នគរបាល​ប្រឆាំង​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​ បាន​ឆ្មក់​ចូល​ទី​តាំង​ KTV ខាង​លើ​ ដោយ​សង្ស័យ​ថា​ ពាក់​ព័ន្ធ​ករណី​ ជួញ​ដូរ​ផ្លូវ​ភេទ​ ដោយ​ឃាត់​មនុស្ស​ស្រី​ជា​ច្រើន​នាក់​ ក្នុង​នោះ​ក៍មាន​ អនីតិជន​ផង​ដែរ​ ។


​ក្នុង​រង្វង់​ប្រតិបត្តិការ​នេះ​បន្ទាប់​ពី​ឃាត់​ខ្លួន​បាន​ហើយ​ នារី​ឯទាំង​នោះ​ត្រូវ​បាន​សមត្ថកិច្ច​ដឹក​តាម​រថយន្ត​ សាំង​យ៉ុង​ចំនួន​៦រថយន្ត​ ដឹក​យក​ទៅ​សួរ​នាំ​នៅ​ផ្នែក​ជំនាញ​នៃ​អគ្គស្នងការ​នគរបាលជាតិ​ដេីម្បី​អនុវត្ត​និតិ​វិធី​ ។

អត្ថបទ÷ត្រយងតូច

Share.