កោះកុង៖ ចៅក្រមបានសម្រេចមិនឃុំខ្លួនស្ត្រីម្នាក់ នៅខេត្តកោះកុង ពាក់ព័ន្ធសំណុំរឿងហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស បណ្តាលឱ្យជនរងគ្រោះស្លាប់ ដែលកើតឡើងនៅស្រុកបូទុមសាគរ។


ស្ត្រីរូបនេះ បានថ្លែងអំណរគុណដល់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ប្រធានសាលាដំបូង លោកជំទាវព្រះរាជអាជ្ញា និងចៅក្រម ដែលបានរកយុត្តិធម៌ឱ្យខ្លួន។


តុលាការបានពិចារណាលើទិដ្ឋភាពច្បាប់ ទិដ្ឋភាពសង្គម និងផលលំបាកជីវភាពគ្រួសាររបស់ជនត្រូវចោទ មុនសម្រេចមិនឃុំខ្លួនជាបណ្តោះអាសន្ន។


តាមការបញ្ជាក់ ជនរងគ្រោះដែលត្រូវជាប្តី គឺជាមុខសញ្ញាប្រើប្រាស់សារធាតុញៀន និងញៀនស្រាជាប្រចាំ ហើយរាល់ពេលស្រវឹង តែងរករឿង ប្រើអំពើហិង្សាលើប្រពន្ធ និងកូនជាញឹកញាប់ ព្រមទាំងគំរាមសម្លាប់ថែមទៀត។


ក្រៅពីនេះ ស្ត្រីជាជនត្រូវចោទក៏មានស្នាមរបួស ដែលបណ្តាលមកពីប្តីប្រើដំបងវាយផងដែរ។ ជាមួយគ្នានេះ នាងមានកូនក្នុងបន្ទុកចំនួន៦នាក់ សុទ្ធសឹងជាអនីតិជន ដែលត្រូវការម្តាយមើលថែ និងផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។

អត្ថបទ÷ចតុម្មុខ

Share.